លោក Stephen Hawking រូបវិទូដ៏ល្បីល្បាញ ដែលបានពន្យល់ពីប្រហោងខ្មៅ បានទទួលមរណភាពក្នុងវ័យ 76ឆ្នាំ
- Hong Chandara
- Mar 14, 2018
- 1 min read
នៅថ្ងៃទី 14 ខែមីនាឆ្នាំ 2018 លោក Hawking បានទទួលមរណភាពក្នុងវ័យ 76ឆ្នាំ នៅគេហដ្ឋានរបស់លោកនៅទីក្រុងខេមប្រីច ប្រទេសអង់គ្លេស ។ កូន ៗ របស់គាត់ឈ្មោះ Lucy, Robert និង Timothy បានចេញសេចក្តីថ្លែងការណ៍ និងប្រកាសជាសាធារណៈថា៖ "យើងមានការសោកស្តាយយ៉ាង ខ្លាំងដែលឪពុកជាទីស្រឡាញ់របស់យើងបានលាចាកលោកនៅថ្ងៃនេះ។"

លោក Hawking គឺជារូបវិទូ និងគណិតវិទូអង់គ្លេសដែលបានរកឃើញរបកគំហើញដ៏អស្ចារ្យនៅក្នុងលោហធាតុវិទ្យា (cosmology) និងជាអ្នកដឹកនាំការស្រាវជ្រាវនៅមជ្ឈមណ្ឌលទ្រឹស្ដីផ្នែកទ្រឹស្ដីវិទ្យានៅសាកលវិទ្យាល័យ Cambridge ប្រទេសអង់គ្លេស។



បើទោះបីជាមានការឈឺចាប់ពីស្ថានភាពជំងឺដែលគំរាមកំហែងដល់អាយុជីវិតក្តី ក៏លោកនៅតែចូលរួមវិភាគទានយ៉ាងសំខាន់ចំពោះវិទ្យាសាស្ត្ររួមទាំងការព្យាករណ៍របស់លោកលើបដិវត្តន៍នៃប្រហោងខ្មៅ (Black Hole)។ ដូចនេះ ការបាត់បង់រូបលោក គឹជាការបាត់បង់ធនធានមនុស្សដ៏សំខាន់របស់ពិភពលោក៕
អត្ថបទ៖ ហុង ច័ន្ទដារ៉ា
ប្រភព៖ The New York Times





Comments